ស្វែងយល់អំពីទីក្រុងរបស់យើង

Posted on November 27, 2010, 1:30 am


ស្វែងយល់អំពីទីក្រុងរបស់យើង

ភ្នំពេញគឺជារាជធានីនៃប្រទេសកម្ពុជា ហើយក៏ជាតំបន់សេដ្ធកិច្ចមួយដ៏សំខាន់ ។

ប្រទេសទូទាំងពិភពលោក ទទួលស្គាល់ថាកម្ពុជាមានប្រវត្តិសាស្ត្រយូ អង្វែង ហើយឆ្លង កាត់នូវ សម័យកាលនៃការដឹកនាំប្រទេសមកក៏ច្រើន ហើយដែរ ទន្ទឹមនឹងនោះភ្នំពេញក៏ជាទីក្រុងមួយដែលមានប្រវត្តិជាង៦០០ឆ្នាំ មកហើយ

តាម ពាក្យចចាមអារាម និយាយតៗគ្នា មកថា ភ្នំពេញដើមឡើយមានឈ្មោះថា ភ្នំដូនពេញ ដែលក្នុងខណះពេលនោះ មានលោកយាយម្នាក់ ឈ្មោះ លោកយាយពេញ គាត់បានរកឃើញព្រះ ពុទ្ធិបដិមាករ ប្រាំអង្គ ពី ទន្លេមេគង្គ ពេលនោះគាត់ក៏បាននាំ ព្រះពុទ្ធិបដិមាករទាំងប្រាំអង្គនោះមក

ហើយ បានធ្វើទីសំណាក់សំរាប់ដាក់ព្រះពុទ្ធបដិមាករទាំងប្រាំអង្គ នោះនៅទីដំបូកមួយដែលបច្ចុប្បន្ន ដំបូកនោះគឺ វត្តភ្នំដែលជាទីសក្ការៈ នាពេល បច្ចុប្បន្ន ។

ជាមួយគ្នានេះដែរបើតាមសំដីអ្នកបុរាណវិទ្យា និយាយថា ភ្នំ ពេញ មានបុរេប្រវត្តិ សាស្ត្រយ៉ាងពិត ប្រាកដ ដែលបច្ចុប្បន្នស្ថិតនៅ ភូមិ ម័ល ម្តុំមជ្ឈមណ្ឌលប្រល័យ ពូជសាសន៍ជើងឯក។

ស្លាកស្នាមវប្បធម៌បុរាណបាន បង្ហាញថាខ្មែរបុរាណធ្លាប់រស់នៅទីនោះតាំងពីចុង សម័យ យុគ ថ្មរំលីងមុន គ្រិស្ត- សករាជរាប់ រយពាន់ឆ្នាំទៅទៀត ។

ព្រះបរមរាជវាំង


លោកបណ្ឌិត មីសែល ត្រាណេ អ្នកជំនាញឯកទេសប្រវត្តិ សាស្ត្រកម្ពុជា បាន បញ្ជាក់ពីបញ្ហានេះ ដោយធ្វើការប្រៀបធៀបបុរាណវត្ថុមួយចំនួន នៅក្នុងតំបន់ជើងឯកភូមិម័ល ទៅនឹងសមិទ្ធ- ផលសង្គម នៅទូទាំង ព្រះរាជា ណាចក្រកម្ពុជាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា និង ស្ថិតក្នុងកាលបរិច្ឆេទ តែមួយ។

ភូមិម័លនៅវត្តជើងឯកត្រូវបានកសាង ឡើង នៅសម័យបុរេប្រវត្តិ សាស្ត្រដូច នឹង ភូមិមួយចំនួន ទៀតស្ថិតនៅខាងកើតខេត្ត កំពង់ចាមស្រុក មេមត់ ឬក៏ នៅភូមិព្រហារ ឃុំជ្រៃ ស្រុក-ខេត្តព្រៃវែង ឬ ក៏នៅខ្ពង់រាប នគររាជ សីមា....។ ល។

លោកបណ្ឌិតបានលើកឡើងថា “ខ្ញុំបានសង្កេតឃើញ វត្តមានរបស់ស្ថាបត្យកម្មប្រាសាទនាសម័យបុរេអង្គរជាច្រើន ជាពិសេសឧបករណ៍ប្រើប្រាស់ ដូចជា បំណែក កុលាលភាជន៍ ចម្លាក់បុរាណដែលបុព្វការីជន ខ្មែរបាន បន្សល់ទុកនៅ លើទីតាំងទាំងនោះ” ។

រហូតដល់សព្វថ្ងៃនេះ គ្មានការស្រាវជ្រាវឱ្យស៊ីជម្រៅណាមួយអំពីប្រវត្តិ របស់ទីក្រុងភ្នំពេញ មុន សម័យ ប្រវត្តិសាស្ត្រឡើយ ។

មូលហេតុនេះនាំឱ្យគេជឿ ហើយរហូតដល់ហ៊ានអះអាងថាគ្មានវត្តមានមនុស្សឬ សហគមន៍មនុស្សតាំងលំនៅ ដ្ឋានក្នុងតំបន់នេះឡើយនា សម័យ បុរេប្រវត្តិសាស្ត្រ ឬក៏សម័យប្រវត្តិសាស្ត្រ ។

កង្វះខាត ឬ ក៏កំហុសនេះ កើតឡើងដោយអចេតនា ពីព្រោះអ្នកស្រាវជ្រាវខាងប្រវត្តិ សាស្ត្រខ្លះ ខ្វះទិន្នន័យត្រឹមត្រូវដើម្បីវាយ តម្លៃសមស្រប ដែលតាមពិតទៅយើង ត្រូវមានការយោគយល់ ឬ អធ្យាស្រ័យចំពោះ សម្មតិកម្មអវិជ្ជមានរបស់ពួកគេ ។

លោកបានបញ្ជាក់ថា មានការរីកចម្រើនខាងវប្បធម៌ នៅជុំវិញនិងនៅក្នុងបរិវេណក្រុងភ្នំពេញ ដូចជាក្នុងវត្តឧណ្ណា លោមបច្ចុប្បន្ន ជាសក្ខីកម្មស្រាប់ ។

យោងលើភស្តុតាងវប្បធម៌បុរាណទាំងនោះ លោកអាចនិយាយបានថា “តំបន់រាជ ធានីភ្នំពេញមិនមែនជា តំបន់គ្មានវប្បធម៌ចំណាស់នោះទេ!”។

ការស្រាវជ្រាវ បែបជាតិពន្ធសាស្ត្រដែល ក្នុងនោះមានរួម ទាំងកត្តាទំនៀមទម្លាប់ប្រពៃណីក៏ ជាវិស័យសំខាន់ដែរ។ គួបផ្សំនឹងបុរេប្រវត្តិសាស្ត្រខាងលើ លោកបានលើកឡើងថា

ស្រាវជ្រាវវិស័យនេះបានផ្តល់នូវទិន្នន័យពាក់ព័ន្ធ ទៅនឹងកំណើតវិវឌ្ឍន៍ និង ការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់នៃទីក្រុង ភ្នំពេញដែរ ។

ព្រះបរមរាជវាំង


ដូចបានរៀបរាប់ខាងលើលោកបណ្ឌិតបានឱ្យដឹងទៀតថាយើងអាចចាប់ផ្តើមយល់ ស៊ីជម្រៅនូវលក្ខណៈ នៃតំបន់ រាជធានី ភ្នំពេញទាំង មូលដែលមានការរីកដុះដាលជាបន្តបន្ទាប គ្នា់ តាំងពីសម័យបុរេប្រវត្តិសាស្ត្រដល់បច្ចុប្បន្ន ក្រោយពីបានឆ្លងកាត់ សម័យបុរេអង្គរ និង អង្គរ ។

គួរម្លឹកថា មានតែទស្សនៈមូលដ្ឋានដែលមានលក្ខណៈបដិសំយោគ និង ការ ស្រាវជ្រាវខាងលើនេះទេដែលអាចកែតម្រូវនូវរាល់សម្មតិ កម្ម ខុសឆ្គងនានាស្តីអំពី ប្រវត្តិទីក្រុងភ្នំពេញមុន សតវត្សរ៍ទី១៥នៃគ្រិស្តសករាជ ។

នេះជាបែបបទចាំបាច់មួយ ដែល អាច បង្កើតនូវការយល់ដឹងអំពីប្រវត្តិនៃទីក្រុង ភ្នំពេញហើយប្រវត្តិសាស្ត្រទូទៅ នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈការវិភាគនូវ រាល់ ទិន្នន័យ។

ក្រោយពី វិភាគលទ្ធផលទាំងនោះរួចមក លោកបណ្ឌិត ត្រាណេ បានអះអាងសាជាថ្មីថា“សម្មតិកម្មដែលថាមុនសតវត្សរ៍ទី១៥ តំបន់ទីក៉្រីងភ្នំ ពេញ គឺជាតំបន់ គ្មានវប្បធម៌ ជាការខុសឆ្គងទាំងស្រុង។

ពីព្រោះចំណុចចាប់ផ្តើមនៃការវិវឌ្ឍន៍ របស់ភ្នំពេញបានផ្តើម ឡើង តាំងពីចុងសម័យថ្មរំលីង ឬក៏នៅដើមសម័យលោហធាតុ។

ទាំងនេះជាប្រការសំខាន់មួយក្នុងវិស័យស្រាវជ្រាវ ស្តីពីប្រវត្តិ របស់ទីក្រុង ភ្នំពេញ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសម័យនគរភ្នំ ដែលបានបន្តវេន ពីសម័យ បុរេប្រវត្តិសាស្ត្រយ៉ាងប្រាកដ ។

ហើយបើតាមប្រវត្តិសាស្ត្រក៏បានបង្ហាញ អោយ ឃើញ ផងដែរថា ភ្នំពេញ កើតមាន តាំងពីសម័យកាលដែលអង្គរវត្ត គឺជារាជធានីនៃប្រទេសកម្ពុជាមក ម្លេះ ដែលកាលនោះស្ថិតក្នុងកំឡុងឆ្នាំ ១៣៧៣

ដែលពេលនោះ រាជវាំង របស់ព្រះចៅអាណាចក្រខ្មែរត្រូវបានផ្លាស់មកតាំនៅឧត្តុង(មានចំងាយ៤០គ ម ពីភ្នំពេញ) ហើយបន្ទាប់ភ្នំពេញក៏ក្លាយជា ទីក្រុងនៃប្រទេសកម្ពុជាបន្ទាប់ពី ក្រុងអង្គរក្នុង រាជ សម្បត្តិព្រះបាទ ពញាយ៉ាត (១៤០៥-១៤៦៧ ) ក្នុងឆ្នាំ១៤២២ ។

ដោយកម្ពុជាឆ្លងកាត់សម័យកាលជាច្រើន តែសម័យកាលទាំងនោះមានសម័យ កាលមួយ ដែលគួរកត់សំគាល់ នោះគឺ សម័យកាល របប ប៉ុល ពត ដែលជាសម័យកាលមួយបានបំផ្លាញប្រទេសកម្ពុជាអោយ ធ្លាក់ដល់ចំនុចសូន្យលើគ្រប់ផ្នែក គ្រប់ វិស័យ។

តែមកដល់បច្ចុប្បន្នភ្នំពេញ គឺជា ទីក្រុង ដ៏សំខាន់សំរាប់បង្ហាញវប្បធម៌ ប្រពៃណី ទំនាមទំលាប់ និង អត្តសញ្ញាណកម្ពុជាយ៉ាងសំខាន់ ហើយក្នុងក្រុងភ្នំពេញមាន កន្លែងសំ ខាន់ៗ ដូចជាៈ ព្រះបរមរាជវាំង វត្តភ្នំ វិមានឯករាជ សារមន្ទីជាតិ

សារមន្ទីទូលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ផ្សារធំថ្មី និង ផ្សារទូលទំពូង ។

(ស្ថិតនៅចំនុចប្រសព្វរវាងផ្លូវនរោត្តម និង ផ្លូវព្រះសីហនុ)

វិមានឯករាជត្រូវបានកសាងឡើង នៅថ្ងៃទី៩ ខែ វិច្ឆិការ ឆ្នាំ១៩៦២ កសាងឡើងក្នុងគោលបំណងដើម្បីអបអរសា ទ័រការទាម ទារបាន នូវឯករាជ ជាតិកម្ពុជាពីអាណានិគមបរទេស

និង ដើម្បីរំលឺកដល់ស្នាដៃនិម្មាបនិកកម្ពុជាម្នាក់ គឺលោក វ៉ាន់ មូលីយ៉ាន់ ដែលបានបន្សល់ នូវ កេរ្តិ៍ដំណែលនេះ សំរាប់កូនចៅជំនាន់ក្រោយ។

វិមានឯករាជគឺតំណាង អោយ ការបញ្ចប់សង្គ្រាមក្នុង ប្រទេសកម្ពុជា ហើយក៏ជា កន្លែង កំសាន្តសំរាប់ថ្ងៃឈប់សំរាក ដូចជា ថ្ងៃបុណ្យឯករាជ ជាតិ និង ថ្ងៃបុណ្យរដ្ធធម្មនុញ ជាដើម។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)